រួមគ្នាដើម្បីគ្រប់គ្នាទទួលបានព័ត៌មាន គ្រប់គ្នាមានអំណាច

ចូលរួមជាមួយយើងក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការពារសិទ្ធិទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា។

ស្វាគមន៍​មកកាន់​សុីស៊ីអាយអឹ​ម

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CC​I​M​) ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២​០​០​៧​ ​ដើម្បី​គាំទ្រ​ ​និង​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា​។​ ​ចាប់តាំង​ពី​ការ​បង្កើត​ឡើង​រហូតដល់​បច្ចុប្បន្ន​ ​យើង​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​ក​ម្ពស់​សេរីភាព​សារ​ព័ត៌មាន​ ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ​និង​សេរីភាព​អ៊ី​ន​ធឺ​ណិ​ត​។

ស្វែងយល់ពីកម្មវិធីរបស់យើង

ទិដ្ឋភាពទូទៅរបស់យើង

កម្មសិក្សា​សារ​ព័ត៌មាន​ ​បំផុស​សំឡេង​យុវជន​ជនជាតិ​ដើម​ភាគតិច

រឿន​ ​សុភ័ណ្ឌ ​ដែល​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​មកពី​ខេត្ត​ក្រចេះ​ ​ទើប​តែ​បាន​បញ្ចប់​កម្មសិក្សា​សារ​ព័ត៌មាន​ជាមួយ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ (​W​M​C) ​នា​ពេលថ្មីៗនេះ​។​កម្មសិក្សា​នេះ​បាន​ជួយ​យុវជន​រូប​នេះ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​លើ​ការ​រាយការណ៍​ព័ត៌មាន​ ​និង​បាន​ពង្រីក​ចំណាប់អារម្មណ៍​របស់​គេ​ក្នុង​ការ​និទានរឿង​រ៉ាវ​បន្ថែម​ទៀត​អំពី​សហគមន៍​របស់​ខ្លួន​តាមរយៈ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​។​ ​នៅ​ពេល​បញ្ចប់​កម្មសិក្សា​
​សុភ​័ណ្ឌ​កំពុង​ស្វែងរក​ឱកាស​ដើម្បី​បន្ត​ធ្វើការ​ក្នុង​ផ្នែក​សារ​ព័ត៌មាន​បន្ត​ទៀត​។​ ​កម្មសិក្សា​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​បណ្តុះបណ្តាល​សារ​ព័ត៌មាន​សម្រាប់​ជនជាតិ​ភាគតិច​ ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ (​E​U) ​តាមរយៈ​អង្គការ​ ​I​MS​ (​International​ ​Media​ ​Support​) ​និង​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CC​I​M​)​។

​ការ​បណ្តុះបណ្តាល​ផ្នែក​សារ​ព័ត៌មាន​ ​និង​វគ្គ​ហាត់​ការ​ ​ដែល​ផ្តល់​សំឡេង​ដល់​យុវជន​ជនជាតិ​ដើម​ភាគតិច

ឡុង​ ​សំ​នាង​ ​ដែល​ជា​យុវនារី​ជនជាតិ​ដើម​ភាគតិច​កួយ​មកពី​ខេត្ត​ស្ទឹង​ត្រែង​ ​ក៏​ទើប​តែ​បាន​បញ្ចប់​វគ្គ​ហាត់​ការ​សារ​ព័ត៌មាន​ជាមួយ​ ​សហគមន៍​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​(​Cam​boJ​A​) ​នា​ពេលថ្មីៗនេះ​ដែរ​។​ ​កម្មវិធី​ហាត់​ការ​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​យុវតី​រូប​នេះ​ ​ធ្វើ​សេចក្តីរាយការណ៍​អំពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​កិច្ចការ​បរទេស​ ​បរិស្ថាន​ ​និង​វិ​ស​័​យ​អប់រំ​។​ ​កម្មវិធី​ហាត់​ការ​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​បណ្តុះបណ្តាល​សារ​ព័ត៌មាន​សម្រាប់​ជនជាតិ​ភាគតិច​ ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ (​E​U) ​តាមរយៈ​អង្គការ​ ​I​MS​ (​International​ ​Media​ ​Support​) ​និង​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CC​I​M​)​។

​ ​ដំណើរ​ពី​យុវជន​ម្នាក់​ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន

សេង​ ​ឡង់​ ​ឌី​ ​ដែល​ជា​យុវជន​មកពី​ខេត្ត​កំពង់ធំ​ ​បាន​ដាក់ពាក្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​សារ​ព័ត៌មាន​ពលរដ្ឋ​រៀបចំ​ដោយ​CC​I​M​ ​កាលពី​ខែ​ឧសភា​ឆ្នាំ​២​០​២​៤​។​ដោយមាន​ឆន្ទៈ​ចង់​ឃើញ​សេចក្តីរាយការណ៍​អំពី​សហគមន៍​មូលដ្ឋាន​ត្រូវ​បាន​រៀបចំ​ឡើង​ប្រកបដោយ​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​ទើប​យុវជន​រូប​នេះ​នៅតែ​បន្ត​ការងារ​ជា​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន​រហូតមកដល់​សព្វថ្ងៃ​ ​ដើម្បី​ធ្វើជា​សំឡេង​តំណាង​ឱ្យ​សហគមន៍​។​ ​ចំណាប់អារម្មណ៍​លើ​ការ​រាយការណ៍​ព័ត៌មាន​ក្នុង​សហគមន៍​របស់​គាត់​ ​គឺ​បញ្ហា​ជម្លោះ​ដីធ្លី​ ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​បញ្ហា​បរិស្ថាន​ ​អភិបាល​កិច្ច​ល្អ​ ​និង​បញ្ហា​សុខភាព​ក្នុង​មូលដ្ឋាន​។​
​ជា​លទ្ធផល​ វីដេអូ​មួយ​ដែល​ផលិត​ដោយ​ ​ឡង់​ ​ឌី​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៥​ ​ដែល​បាន​រាយការណ៍​អំពី​សេវា​អន់ថយ​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ក្នុង​មូលដ្ឋាន​បាន​នាំ​ឱ្យ​មានការ​កែ​លម្អ​ការ​ផ្តល់​សេវា​ជូន​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

សកម្មភាពរបស់យើង