សាវតារបស់យើង
២០០៧
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានបង្កើតឡើងនៅត្រីមាសទី១ នៃឆ្នាំ២០០៧ និងត្រូវបានចុះបញ្ជីរជាមួយក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៧ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល។ ស៊ីស៊ីអាយអឹម ត្រូវបានរៀបចំឱ្យធ្វើការដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ ការទទួលបានព័ត៌មាន និងសេរីភាពអ៊ីនធឺណិត។ ស៊ីស៊ីអាយអឹម បានចាប់ផ្តើមដំណើរការដោយបន្តនូវការផលិត និងផ្សព្វផ្សាយកម្មវិធីវិទ្យុ សំឡេងប្រជាធិបតេយ្យ (VOD) ដែលត្រូវបានផ្តួចផ្តើមដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិមនុស្ស ចាប់ពីឆ្នាំ២០០៣ដល់ ឆ្នាំ២០០៧។
២០០៩
CCIM បានរៀបចំស្ថានីយ៍វិទ្យុចំនួនពីរនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាបដោយសហការជាមួយស្ថាប័នដៃគូដើម្បីផ្សព្វផ្សាយកម្មវិធីនិមួយៗ។ កម្មវិធីឈ្មោះ “វិទ្យុសារិកា FM” ជាកម្មវិធីវិទ្យុដែលផលិតដោយ VOD ដែលរួមមាន កម្មវិធីសន្ទនា កម្មវិធីទូរស័ព្ទចូលរួម និងព័ត៌មានវិទ្យុប្រចាំម៉ោង។ កម្មវិធីនេះក៏បានផ្សព្វផ្សាយមាតិកាផ្សេងៗទៀតផងដែរ ដូចជា កម្មវិធីកំសាន្ត និងចំរៀងប្រជាប្រិយខ្មែរ។
២០១១
CCIM បានបង្កើតគេហទំព័រព័ត៌មានផ្ទាល់ខ្លួនឈ្មោះ VOD (www.vodkhmer.news) ដើម្បីប្រើប្រាស់វេទិកាថ្មីនេះសម្រាប់ផ្សព្វផ្សាយព័ត៌មាន និងមាតិការបស់ខ្លួន នៅពេលប្រទេសកម្ពុជាកំពុងទទួលយកបច្ចេកវិទ្យាអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេលបីឆ្នាំនេះ VOD មានការរីកចម្រើនយ៉ាងច្រើន និងទាក់ទាញអ្នកទស្សនិកជនឡើងដល់ ១០,០០០ នាក់ក្នុងមួយថ្ងៃ។ តាមរយៈកម្មវិធីវិភាគ Google Analytics បានកត់ត្រាចំនួនទស្សនា ៥០២,០០០ និង ១.៣ លានដង នៃចំនួនចូលមើលគេហទំព័រ ក្នុងរយៈពេលប្រាំមួយខែក្នុងឆ្នាំ ២០១៣។
២០១២
CCIM បានចាប់ផ្តើមកម្មវិធីបណ្តាញអ្នកសារព័ត៌មានពលរដ្ឋ ដោយបានបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពលរដ្ឋប្រហែល ៥០០ នាក់ ដើម្បីផ្ដល់ព័ត៌មានជូនអ្នករាយការណ៍ VOD ហើយបានជំរុញឱ្យពួកគេរាយការណ៍អំពីបញ្ហាហឹង្សាផ្លូវភេទ សេវាសាធារណៈ និងបញ្ហអំពើពុករលួយ។
២០១៤
នាទិវាសេរីភាពសារព័ត៌មានពិភពលោក VOD បានបើកដំណើរការជាផ្លូវការនូវប៉ុស្តិ៍ទូរទស្សន៍ព័ត៌មានអនឡាញ (www.vodhotnews.com/tv) ដែលត្រូវបានរួមបញ្ចូលជាមួយគេហទំព័រព័ត៌មាន VODផងដែរ។
២០១៤
ក្នុងថ្ងៃអន្តរជាតិសេរីភាពសារព័ត៌មាន VOD បានចេញផ្សាយកម្មវិធីព័ត៌មានតាមអ៊ីនធឺណិត (Online TV News) (www.vodhotnews.com/tv) ដែលឥឡូវនេះត្រូវបានបញ្ចូលរួមជាមួយគេហទំព័រព័ត៌មាន VOD។
CCIM បានចាប់ផ្តើមកម្មវិធី អប់រំមូលដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ (Media and Information Literacy – MIL) ដើម្បីផ្តល់ជំនាញដល់យុវជនសម្រាប់រុករកព័ត៌មានស្មុគស្មាញក្នុងបរិបទសព្វថ្ងៃ។ ជាមួយនឹងការរីកចម្រើនរហ័សនៃបច្ចេកវិទ្យាឌីជីថល ពលរដ្ឋកម្ពុជា—ជាពិសេសយុវជន—ពឹងផ្អែកលើវេទិកាសង្គមអនឡាញដូចជា Facebook, TikTok និង YouTube ជាប្រភពព័ត៌មានសំខាន់របស់ពួកគេ។
២០១៧
រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យផ្អាកការផ្សព្វផ្សាយវិទ្យុ VOD ព្រមទាំងកម្មវិធីផ្សព្វផ្សាយអន្តរជាតិ និងកម្មវិធីផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធទៅនឹងបក្សប្រឆាំង។ កិច្ចសហប្រតិបត្តិការវិទ្យុរបស់ CCIM បានបញ្ចប់ ហើយវិទ្យុសារីកា FM ក៏បានផ្អាកការផ្សព្វផ្សាយផងដែរ។
២០១៩
ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានពិភពលោក” កាលពីថ្ងៃទី ៣ ឧសភា ឆ្នាំ ២០១៩ នេះ គេហទំព័រព័ត៌មាន VOD ភាសាខ្មែរ បានបើកចេញផ្សាយគេហទំព័រភាសាអង់គ្លេស ដើម្បីចែករំលែកដល់អ្នកប្រើប្រាស់អ៊ីនធឺណិតដែលមិនប្រើភាសាខ្មែរ អំពីព័ត៌មានសំខាន់ៗ និងហេតុការណ៍ផ្សេងៗអំពីកម្ពុជា។ គេហទំព័រភាសាអង់គ្លេសរបស់ VOD នឹងផ្សព្វផ្សាយអត្ថបទស៊ីជម្រៅ អត្ថបទពិសេស និងអត្ថបទស៊ើបអង្កេត ដែលមួយចំនួននឹងត្រូវបានបកប្រែចេញពីគេហទំព័រ VOD ភាសាខ្មែរ។
បេសកកម្មរបស់ VOD គឺផ្តល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជា នូវប្រភពព័ត៌មានដែលអាចទុកចិត្តបាន មានសារៈសំខាន់ និងឯករាជ្យ និងដើម្បីរួមចំណែកលើការលើកកម្ពស់សេរីភាពសារព័ត៌មាន សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការគ្រប់គ្រងល្អនៅក្នុងប្រទេសកម្ពុជា។
២០២០
VOD បានបើកដំណើរការកម្មវិធីទូរសព្ទរបស់ខ្លួន ដែលផ្តល់មាតិកាព័ត៌មានផ្សព្វផ្សាយចម្រុះជាភាសាខ្មែរ និងភាសាអង់គ្លេស ព្រមទាំងមានមុខងារអន្តរកម្ម សម្រាប់ការផ្តល់មតិយោបល់ និងព័ត៌មានជូនអ្នកប្រើប្រាស់។
២០២៣
នៅខែកុម្ភៈ ឆ្នាំ ២០២៣ អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់ VOD ត្រូវបានដកហូត។ ចាប់តាំងពីពេលនោះមក CCIM បានផ្តោតលើយុទ្ធនាការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយតាមរយៈកម្មវិធីសំខាន់ៗចំណោមបួន កម្មវិធីអ្នកសារព័ត៌មានពលរដ្ឋ កម្មវិធីបណ្ដុះបណ្ដាលសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងបណ្តាញតស៊ូមតិ។

ចក្ខុវិស័យរបស់យើង
ក្នុងកិច្ចសហការជាមួយប្រជាពលរដ្ឋកម្ពុជា និងអង្គការសង្គមស៊ីវិល CCIM នឹងនាំយកព័ត៌មានសំខាន់ៗជូនដល់ប្រជាជនដោយមិនមានភាពភ័យខ្លាច ហើយនឹងការពារផលប្រយោជន៍រួម។
បេសកកម្មរបស់យើង
“គ្រប់គ្នាទទួលបានព័ត៌មាន គ្រប់គ្នាទទួលបានភាពអង់អាច”
CCIM រំពឹងថាសង្គមកម្ពុជា ជាសង្គម ដែលមនុស្សគ្រប់រូបទទួលបានព័ត៌មានពេញលេញ និងមានអំណាច ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
គុណតម្លៃ
សកម្មភាពអហិង្សា – CCIM គាំទ្រយ៉ាងបើកចំហដល់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការបង្ហាញមតិយោបល់របស់ពួកគេដោយសេរី និងសន្តិភាពផ្អែកលើបញ្ហាដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ រួមទាំងសិទ្ធិក្នុងការតវ៉ា និងសកម្មភាពអហិង្សា។ CCIM មិនគាំទ្រ និងលាតត្រដាងអំពីអំពើអយុត្តិធម៌ ជាពិសេសការប្រើប្រាស់អំពើហិង្សា និងកងកម្លាំងរបស់រដ្ឋមន្ត្រី ដែលប្រើលើប្រជាពលរដ្ឋដែលកំពុងតវ៉ាសន្តិភាពដើម្បីទាមទារសិទ្ធិ និងយុត្តិធម៌។

សមភាពសំឡេង
សមភាពសំឡេង (Equal Voice) – ដោយមានវត្តមានផ្សព្វផ្សាយទាំងតាមរលកអាកាសនិងអនឡាញកើនឡើងយ៉ាងទូលំទូលាយ CCIM មានតួនាទីពិសេសក្នុងការលើកយកបញ្ហាដែលពាក់ព័ន្ធនឹងក្រុមប្រជាជនកម្ពុជាដែលមិនសូវមានសំឡេង រួមមានក្រុមអ្នករងការគម្រាមគំហែង ក្រុមងាយរងគ្រោះ និងក្រុមជនជាតិដើមភាគតិច។ CCIM មានការប្តេជ្ញាខ្ពស់ក្នុងការតស៊ូមតិទាមទារ សមភាពយេនឌ័រ នៅគ្រប់កម្រិតនៃសង្គម និងស្ថាប័នកម្ពុជា។ CCIM ក៏ខិតខំលើកកម្ពស់បរិយាបន្នសង្គមដោយគ្មានការរើសអើងលើជាតិសាសន៍ ភេទ ពិការភាព អត្តសញ្ញាណភេទ ឬសាសនាឡើយ។

ទំនុកចិត្ត
ទំនុកចិត្ត (Trust) – អ្នកសារព័ត៌មាននឹងផ្ដល់ព័ត៌មាន និងមាតិកាស៊ីជម្រៅដែលទទួលបានពីប្រភពដែលអាចទុកចិត្តបាន និងច្រើនប្រភព ដែលមានភាពត្រឹមត្រូវ ហើយបានផ្ទៀងផ្ទាត់ព័ត៌មានរួចជាស្រេច។ ការរាយការណ៍ដោយអ្នកសារព័ត៌មាននឹងអនុវត្តតាម វិន័យវិជ្ជាជីវៈ និងស្តង់ដារគោលការណ៍ច្បាស់លាស់ ដែលត្រូវបានទទួលស្គាល់ថាជាការអនុវត្តល្អបំផុតក្នុងវិស័យសារព័ត៌មាន។

ភាពស្មោះត្រង់
ភាពស្មោះត្រង់ (Integrity) – CCIM មានការប្តេជ្ញាខ្ពស់ក្នុងការថែរក្សាឯករាជ្យភាពតាមគោលការណ៍ និងភាពស្មោះត្រង់ក្នុងការងារទាំងអស់របស់ខ្លួន ដោយធ្វើការតស៊ូប្រឆាំងនឹងសម្ពាធពីខាងក្រៅ និងស្របតាមស្តង់ដារផ្នែកច្បាប់ និងសីលធម៌ខ្ពស់បំផុត។

អព្យាក្រឹតភាព
អព្យាក្រឹតភាព (Non-partisan) – CCIM គឺជាស្ថាប័នមួយដែលមិនមានការជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាឡើយ។ យើងជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំនយោបាយ និងគោលនយោបាយដែលពួកគេចង់ឲ្យអនុវត្ត តាមរយៈដំណើរការប្រជាធិបតេយ្យ។

ទំនួលខុសត្រូវ
ទំនួលខុសត្រូវ
ទំនួលខុសត្រូវ (Accountability) – CCIM ខិតខំប្រឹងប្រែងក្នុងការតាមដានឲ្យមន្ត្រីសាធារណៈ និងអ្នកសម្រេចចិត្តនៅកម្ពុជា មានការទទួលខុសត្រូវចំពោះគ្រប់គោលនយោបាយ សកម្មភាព និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ស្របតាមគោលការណ៍នេះ CCIM ជាស្ថាប័នមួយប្រកបដោយ ការទទួលខុសត្រូវយ៉ាងពេញលេញ និងមានតម្លាភាព ចំពោះអ្នកគាំទ្រ និងសហគមន៍ជាច្រើនផងដែរ។

