
រួមគ្នាដើម្បីគ្រប់គ្នាទទួលបានព័ត៌មាន គ្រប់គ្នាទទួលបានភាពអង់អាច
ចូលរួមជាមួយយើងក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការពារសិទ្ធិទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា។
ស្វាគមន៍មកកាន់សុីស៊ីអាយអឹម
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដើម្បីគាំទ្រ និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតឡើងរហូតដល់បច្ចុប្បន្ន យើងបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពអ៊ីនធឺណិត។
ស្វែងយល់ពីកម្មវិធីរបស់យើង

បណ្តាញអ្នកសារព័ត៌មានពលរដ្ឋ
កម្មវិធីអ្នកសារព័ត៌មានពលរដ្ឋរបស់ CCIM ផ្តល់សមត្ថភាពដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍រឿងរ៉ាវក្នុងសហគមន៍ លើកឡើងពីបញ្ហាក្នុងមូលដ្ឋាន និងជំរុញការចូលរួមរបស់សាធារណជនក្នុងវិស័យសារព័ត៌មាននៅកម្ពុជា

វគ្គបណ្ដុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន
កម្មវិធីបណ្តុះបណ្តាលសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ CCIM ផ្តល់ជំនាញអនុវត្តជាក់ស្តែងដល់អ្នកសារព័ត៌មាន អ្នកដែលចង់ក្លាយជាអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានពលរដ្ឋ តាមរយៈវគ្គសិក្សា និងការបណ្តុះបណ្តាលដែលរៀបចំតាមតម្រូវការ

អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
កម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់ CCIM ជួយឱ្យយុវជនអភិវឌ្ឍជំនាញគិតពិចារណាលើព័ត៌មាន ស្គាល់ព័ត៌មានមិនពិត ប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព និងប្រើប្រាស់វេទិកាឌីជីថលដោយទទួលខុសត្រូវ

បណ្តាញ និងការតស៊ូមតិ
កម្មវិធីបណ្តាញ និងការតស៊ូមតិរបស់ CCIM គាំទ្រអ្នកសារព័ត៌មាន ក្នុងការតាមដានការរំលោភលើសេរីភាពសារព័ត៌មាន និងជួយជំរុញឱ្យមានសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ សេរីភាពអ៊ីនធឺណិត និងសិទ្ធិឌីជីថល។
សេចក្តីថ្លែងការណ៍រួម
ទិដ្ឋភាពទូទៅរបស់យើង
សកម្មភាពរបស់យើង
ត្រូវការជំនួយ? ទាក់ទងមកបណ្តាញជំនួយបន្ទាន់របស់យើង
តើអ្នកត្រូវការជំនួយបន្ទាន់ ឬការណែនាំដែលអាចទុកចិត្តបានមែនទេ? សូមទាក់ទងមកកាន់ខ្សែទូរសព្ទជំនួយរបស់យើង ដើម្បីទទួលបានការជួយគាំទ្រទាន់ពេលវេលា និងរក្សាការសម្ងាត់។ សូមទូរសព្ទមកលេខ 060 50 50 50 ឬផ្ញើអ៊ីមែលមកកាន់ ad@ccimcambodia.org។ ក្រុមការងាររបស់យើងត្រៀមខ្លួនជានិច្ច ដើម្បីជួយអ្នកនៅពេលដែលអ្នកត្រូវការបំផុត។














