
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញផ្សាយរបាយការណ៍ស្តីពីបញ្ហាប្រឈមរបស់សារព័ត៌មានឯករាជ្យសម្រាបឆ្នាំ២០២៤ ដែលជាការវាយតម្លៃប្រចាំឆ្នាំអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។
ការរកឃើញនៅក្នុងរបាយការណ៍នេះ ផ្អែកលើការស្ទង់មតិនៃអ្នកសារព័ត៌មានចំនួន១០០នាក់ ដោយផ្អែកលើការពិភាក្សាជាក្រុមនិងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននិងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
របាយការណ៍នេះបានរកឃើញថានៅក្នុងឆ្នាំ២០២៤ អ្នកសារព័ត៌មានឯករាជ្យបន្តប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការគំរាមកំហែងផ្នែកច្បាប់ វិបត្តិហិរញ្ញវត្ថុ និងហានិភ័យសុវត្ថិភាពផ្សេងៗក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន ខណៈពេលដែលពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានអនឡាញបានក្លាយជាតួអង្គសំខាន់ក្នុងការផ្តល់ព័ត៌មានទៅកាន់សាធារណៈជន។
របាយការណ៍នេះក៏បានកត់សម្គាល់ពីបញ្ហាប្រឈមនិងការរើសអើងផ្អែកលើយេនឌ័ររបស់អ្នកសារព័ត៌មានស្ត្រី មានដូចជា កង្វះចំនួនស្រ្តីក្នុងវិស័យសារព័ត៌មានក្នុងតួនាទីជាអ្នកសម្រេចចិត្ត និងស្រ្តីអ្នកសារព័ត៌មានដែលជាគំរូ។
ទាញយករបាយការណ៍ពេញ៖ របាយការណ៍ស្ដីពីបញ្ហាប្រឈមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០២៤

