For English | Chinese (Traditional, Simplified) | Spanish
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣
ហ្វ្រីឌឹមហៅស៍ (Freedom House) បានដឹកនាំគណៈប្រតិភូនៃតំណាងក្រុមអង្គការសង្គមស៊ីវិល និងសកម្មជន ដែលធ្វើការ
លើប្រព័ន្ធអ៊ីនធឺណិត មកពីជុំវិញពិភពលោក ទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមវេទិកាអភិបាលកិច្ចអ៊ិនធឺ
ណិត លើកទី ៨ (IGF) ជាសន្និសីទមួយដែលអង្គការសហប្រជាជាតិរៀបចំឡើងសម្រាប់ពិភាក្សាអំពីគោលនយោបាយអ៊ិន
ធឺណិតជាសកល។ ក្នុងសន្និសីទនេះ មានអង្គការចំនួន ១៧ និងបុគ្គលមួយចំនួនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍
រួមគ្នាមួយ ដើម្បីលើកយកការព្រួយបារម្ភដែលពួកគេបានលើកឡើងនៅក្នុងវេទិកា និងដើម្បីផ្តល់ជូននូវអនុសាសន៍ទៅកាន់
រដ្ឋាភិបាល ក្រុមហ៊ុនអ៊ីនធឺណិត និងអង្គការអន្ដរជាតិពីរបៀបការពារប្រសើរជាងមុន ចំពោះសេរីភាពអ៊ីនធឺណិត។សេចក្តី
ថ្លែងការណ៍នេះត្រូវបានបញ្ជូនទៅកាន់វេទិកាក្នុងអំឡុងពេលកិច្ចពិភាក្សាដោយសេរី (Open Mic) នៅថ្ងៃចុងក្រោយ ដែល
ថ្លែងដោយលោក Bouziane Zaid ។
យើងខ្ញុំជាតំណាងនៃក្រុមអង្គការសង្គមស៊ីវិលនៅទូទាំងពិភពលោក ដែលបានចូលរួមក្នុងវេទិការអភិបាលកិច្ចអ៊ិនធឺណិត
នៅថ្ងៃទី២២-២៥ ខែតុលា ឆ្នាំ២០១៣ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាផ្នែកមួយនៃគណៈប្រតិភូរបស់ Freedom
House បានធ្វើសេចក្តីថ្លែងការណ៍លើសេចក្តីសនិ្នដ្ឋាននៃកិច្ចប្រជុំ ដើម្បីពន្លិចនូវទស្សនៈរបស់យើងខ្ញុំ ដែលបានសំដែងនូវ
ការព្រួយបារម្ភនៅក្នុងវេទិកានេះ។
វេទិការអភិបាលកិច្ចអ៊ិនធឺណិតឆ្នាំ២០១៣ បានផ្តល់កន្លែងដ៏មានតម្លៃ ដល់សមាជិកនៃក្រុមរបស់យើងខ្ញុំ ដើម្បីចូលរួមជា
មួយក្រុមភាគីពាក់ព័ន្ធដទៃទៀត តាមរយៈការបើកកិច្ចប្រជុំ និងការពិគ្រោះយោបល់ជាមួយតំណាងនៃរដ្ឋាភិបាលអាជីវកម្ម
សហគមន៍បច្ចេកទេសពហុភាគី និងក្រុមអង្គការសង្គមស៊ីវិលមកពីទូទាំងពិភពលោក។ យើងខ្ញុំទទូចឱ្យភាគីពាក់ព័ន្ធទាំង
អស់បន្តការចូលរួមក្នុងវេទិកាអភិបាលកិច្ចអ៊ិនធឺណិតនាពេលអនាគតបន្តទៀត ដើម្បីពង្រឹងដំណើរការវេទិការបស់ពហុភា
គីពាក់ព័ន្ធនិងដើម្បីលើកកម្ពស់គោលការណ៍នៃភាពបើកចំហរតម្លាភាពនិងការបញ្ចូលគ្នា។ បើគ្មានវេទិការអភិបាលកិច្ច
អ៊ិនធឺណិតនេះទេវាពិតជាគ្មានទីកន្លែងណាសម្រាប់អង្គការសង្គមស៊ីវិលលើកឡើងពីទស្សនវិស័យ និងការព្រួយបារម្ភរបស់
ខ្លួនដោយផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំនៅក្នុងរដ្ឋាភិបាល វិស័យឯកជន និងក្រុមបច្ចេកទេសឡើយ។
យើងខ្ញុំចែករំលែកទស្សនៈជាមួយនឹងអ្នកចូលរួមភាគច្រើនវេទិកាអភិបាលកិច្ចអ៊ីនធឺណេតថាភាគច្រើនអំពី ដំណើរការអភិ
បាលកិច្ចអ៊ីនធឺណិតដែលអាចនិងគួរតែធ្វើឱ្យប្រសើរឡើង ប៉ុន្តែសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រព្រឹត្ត និងពង្រឹងវិធីសាស្រ្ត
របស់ពហុភាគីពាក់ព័ន្ធដើម្បីធានាថា អ៊ីនធឺណិតនៅតែបើកចំហ ជាសកល សុវត្ថិភាព និងធន់ទ្រាន់។ នៅក្នុងការអំពាវនាវ
ឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញកិច្ចការពារ និងការតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅលើបណ្ដាញអនឡាញ
ក្រុមរបស់យើងខ្ញុំបានគូសបញ្ជាក់នូវគោលការណ៍ទូលំទូលាយនិងអនុសន៍ដូចជា៖
១. ច្បាប់ទាំងឡាយ គោលនយោបាយនានា បទបញ្ជានានា លក្ខខណ្ឌនៃសេវាកម្ម កិច្ចព្រមព្រៀងអ្នកប្រើប្រាស់ និងវិធាន
ការផ្សេងទៀតដែលគ្រប់គ្រងអ៊ីនធឺណិត ត្រូវតែអនុវត្តទៅតាមបទដ្ឋានអន្តរជាតិនៃសិទ្ធិមនុស្សរួមបញ្ចូលទាំង(តែមិនកំណត់)
មាត្រា ១៩នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សធានាសេរីភាពក្នុងការបញ្ចេញមតិមាត្រា ១៩
ធានាសិទ្ធិឯកជន និងមាត្រា ២០ ធានាសិទ្ធិបង្កើតសមាគមដោយសេរី។ ជាជំហ៊ានដ៍សំខាន់រដ្ឋនានា និងភាគីបណ្តាភាគី
ពាក់ព័ន្ធដទៃទៀតត្រូវតែមើលទៅក្រុមប្រឹក្សាដោះស្រាយបញ្ហាសិទ្ធិមនុស្ស ២០/៨ – ដែលអនុម័តដោយមតិភាគច្រើននៅ
ក្នុងខែកក្កដាឆ្នាំ២០១២ – បញ្ជាក់ថា “សិទ្ធិដូចគ្នាដែលប្រជាជនមាននៅក្រៅបណ្ដាញអនឡាញ ត្រូវបានការពារលើ
បណ្តាញអនឡាញ ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ “ធានាក្នុងការស្វែងរកបន្ថែមទៀតនូវ “តើអ៊ីនធឺណិត
អាចជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍនិងសម្រាប់អនុវត្តសិទ្ធិមនុស្សយ៉ាងដូចម្តេច”។ ទាំងនេះត្រូវបានអនុវត្តដើម្បី
បញ្ចប់ការត្រួតពិនិត្យលើបណ្តាញអនឡាញដោយខុសច្បាប់នៃរដ្ឋាភិបាលណាមួយ។ ដើម្បីឱ្យស្របច្បាប់ការត្រួតពិនិត្យ
ណាមួយត្រូវតែមានដែនកំណត់ ត្រុវកំណត់គោលដៅ ត្រូវបានប្រើប្រាស់ដើម្បីស៊ើបអង្កេតសកម្មភាពព្រហ្មទណ្ឌនិងអាច
មានការត្រួតពិនិត្យដោយប្រព័ន្ធតុលាការឯករាជ្យ។
២.ភាពស្ថិតស្ថេរ ឆ្លងកាត់នូវនៅចន្លោះពេលជាច្រើនក្នុងកិច្ចពិភាក្សាជុំវិញបញ្ហាអភិបាលកិច្ចអ៊ិនធឺណិត រួមទាំងចន្លោះពេល
ជុំវិញថ្នាក់តំបន់ ថ្នាក់អនុតំបន់ ថ្នាក់ជាតិ ដែលមានភាសាដូចគ្នានិងក្រុមផ្សេងទៀត គឺមានសារៈសំខាន់ណាស់ ក្នុងការធានា
ឲ្យបាននូវគោលការណ៍នៃភាពបើកចំហរ តម្លាភាពនិងការបញ្ចូលគ្នា ត្រូវបានប្រព្រឹត្តនៅគ្រប់កន្លែងទាំងអស់។ នេះមិនមែន
ជា ពហុភាគីពាក់ព័ន្ធរូបនីយកម្មសម្រាប់ប្រយោជន៍របស់ពហុភាគីពាក់ព័ន្ធនោះទេ ប៉ុន្តែវាគួរតែទទួលស្គាល់នូវតម្រូវការពីតំ
ណាងឱ្យសម្លេងទាំងអស់ ទស្សនៈវិស័យនិងផលប្រយោជន៍នៅក្នុងការកំណត់ស្តង់ដា បទដ្ឋាននិងគោលនយោបាយនានា
ដែលមានឥទ្ធិពលលើអ៊ីនធឺណិតទាំងក្នុងស្រុកនិងនៅទូទាំងពិភពលោកផងដែរ។ ពាក្យ ពហុភាគីពាក់ព័ន្ធ ត្រូវបានប្រើប្រាស់
និងបានអនុវត្តទូលំ ទូលាយនៅក្នុងព្រឹត្តិការណ៍ ក្នុងក្រុមនានា និងដំណើរការផ្សេងៗ។ អង្គការអន្ដរជាតិនានាក៏ដូចជារដ្ឋាភិ
បាលថ្នាក់ជាតិត្រូវតែធ្វើវាឲ្យទៅជាកត្តាអាទិភាពចម្បងដើម្បីជំនួសកិច្ចពិភាក្សាដោយប្រយោលឲ្យទៅជាពហុភាគីភាគីពាក់
ព័ន្ធជាមួយនឹងការខិតខំប្រឹងប្រែងពិតប្រាកដដើម្បីនាំភាគីពាក់ព័ន្ធទាំងអស់ឈានទៅតុពិភាក្សាដែលមានគោលជំហរស្មើគ្នា។
៣.តម្លាភាពនិងគណនេយ្យភាព គឺជាជំហានសំខាន់បន្ទាប់នៅក្នុងការពិភាក្សាលើអភិបាលកិច្ចអ៊ីនធឺណិត និងចាំបាច់ត្រូវបាន
អនុវត្តយ៉ាងពេញលេញដោយក្រុមអ្នកពាក់ព័ន្ធទាំងអស់។ អាជីវកម្មនានាកំពុងចាប់ផ្តើមទទួលស្គាល់របាយការណ៍តម្លាភាព
ដូចជាការបម្រើអ្នកប្រើប្រាស់ និងការទទួលខុសត្រូវរបស់ពួកគេក្នុងសង្គម ក៏ដូចជាផលប្រយោជន៍ផ្នែកខាងក្រោមបន្ទាត់របស់
ពួកគេ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលគួរតែធានាថាគោលនយោបាយនិងការអនុវត្តន៍ប្រកបដោយតម្លាភាព ជាមធ្យោបាយ
មួយនៃការរក្សាភាពស្របច្បាប់របស់ខ្លួន ភាពជឿជាក់ និងសីលធម៌របស់អាជ្ញាធរជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន និងសហ
គមន៍អន្ដរជាតិ។ តួយ៉ាងដូចជា ការត្រួតពិនិត្យទៅលើមាតិកានៅក្នុងករណីនៃការ ការបិទ ឬការធ្លាក់ចុះការពិភាក្សាក្នុង
បណ្តាញនិងវិធីសាស្រ្តផ្សេងៗនៃការគ្រប់គ្រងអ៊ិនធឺណិត ក្រុមអ្នកពាក់ព័ន្ធទាំងពីរត្រូវតែធ្វើការដោយឯករាជ្យ និងរួមគ្នាដើម្បី
បង្ហាញពីព័ត៌មានលម្អិតអំពីវិធានការទាំងនេះនិងត្រូវបើកចំហរជាសាធារណៈ។ លើសពីនេះទៀតរដ្ឋាភិបាលគួរតែត្រួតពិនិត្យ
យ៉ាងតឹងរឹងលើការឃ្លាំមើល និងបច្ចេកវិទ្យាដែលមិនបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តសិទ្ធិមនុស្ស ខណៈពេលដែល
វិស័យឯកជនគួរក្រឡេកមើលឲ្យបានហ្មត់ចត់ពីការអនុវត្តផ្ទាល់របស់ពួកគេនៅក្នុងដែននេះផងដែរ។ នៅក្នុងប្រទេសមួយចំនួន
អ្នកលេងប្លក់ សកម្មជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតផ្សេងទៀត គឺជាគោលដៅនៃការវាយដំ ការដាក់គុក និងការសម្លាប់នៅ
ពេលដែលពួកគេបានផ្សព្វផ្សាយព័ត៌មានសំខាន់ៗរបស់អាជ្ញាធរ។
យើងខ្ញុំសូមអរគុណដល់រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងកិចខិតខំប្រឹងប្រែងយ៉ាងជោគ
ជ័យក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ជាសកលនេះ។ បើទោះបីជាមានការរៀបចំ
ព្រឹត្តិការណ៍នេះនៅអំឡុងពេលរដូវក្តៅនៅកោះបាលី យើងខ្ញុំនៅតែអាចប្រជុំគណៈប្រតិភូដែលជាសកម្មជនអង្គការសង្គម
ស៊ីវិល អ្នកតស៊ូមតិនិងអ្នកអប់រំ មកពីជាង ១៨ ប្រទេសទោះជាអ្នកតំណាងរបស់យើងចំនួន ៣ នាក់បានអវត្តមានដោយសារ
បញ្ហាទិដ្ឋាការក្តី។លិខិតបញ្ជាក់ការចុះឈ្មោះចូលរួមកិច្ចប្រជុំដើម្បីទទួលបានទិដ្ឋាការក្នុងការចូលមកប្រទេសឥណ្ឌូនេស៊ីធ្លាក់
មកយឺតពេល ហើយត្រូវបានច្រានចោលដោយមន្រ្តីអាកាសចរណ៍ និងមិនត្រូវបានពន្យារសម្រាប់អ្នកចូលរួមដែលមកពីប្រ
ទេសទាំងអស់នោះ។ ចំពោះ IGFs នាពេលអនាគតគួរតែប្រកាសទិដ្ឋាការមកដល់ដោយនីតិវិធីពិសេសដែលត្រូវធ្វើជាមុន
និងជាផ្លូវការ ហើយជូនដំណឹងតាមមធ្យោបាយសមរម្យ។
សូមអរគុណ
ហត្ថលេខី:
– Freedom House
– The Unwanted Witness, Uganda
– Jorge Luis Sierra, México
– DamirGainutdinov, Russian Federation, AGORA Association
– Nighat Dad, Pakistan, Digital Rights Foundation
– ArtemGoriainov, Kyrgyzstan, Public Foundation “Civil Initiative on Internet Policy”
– Giang Dang, Vietnam
– Fatima Cambronero, Argentina, AGEIA DENSI Argentina
– Michelle Fong, Hong Kong, Hong Kong In-Media
– Dalia Haj-Omar, Sudan, GIRIFNA
– Bouziane Zaid, Morocco
– Syahredzan Johan, Malaysia
– JunedSonido, Philippines
– Myanmar ICT for Development Organization (MIDO)
– មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
– MahmoodEnayat, United Kingdom, Small Media
– AbeerAlnajjar, Jordan
– ArzuGeybullayeva, Azerbaijan