សេចក្តីសង្ខេបអំពីកម្មវិធី
កម្មវិធីបណ្តាញ និងការតស៊ូមតិ របស់ CCIM ផ្តោតលើកិច្ចខិតខំប្រឹងប្រែងទាក់ទងនឹងបញ្ហាផ្សេងៗក្នុងប្រព័ន្ធផ្សព្វផ្សាយ។ តាមរយៈកម្មវិធីនេះ CCIM ផ្តល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានយ៉ាងសកម្ម ត្រួតពិនិត្យហេតុការណ៍នានាបន្តបន្ទាប់ និងកត់ត្រាហេតុការណ៍ដែលកើតឡើងលើអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបង្កើតរបាយការណ៍ត្រីមាស សេចក្តីសង្ខេប និងសេចក្តីថ្លែងការណ៍សាធារណៈទាន់ពេលវេលា ដើម្បីឆ្លើយតបចំពោះការគំរាមកំហែង និងអំពើរំលោភបំពាននានាលើអ្នកសារព័ត៌មាន។
ផ្នែកនេះក៏រៀបចំកម្មវិធី និងវេទិកាសាធារណៈជាប្រចាំ ដើម្បីលើកស្ទួយសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពអ៊ីនធឺណិត និងសិទ្ធិឌីជីថល ដោយរឹតបន្តឹងការយល់ដឹងសាធារណៈ និងការទទួលខុសត្រូវផងដែរ។

គម្រោងសំខាន់ៗ

វេទិកាសាធារណៈ
វេទិកាសាធារណៈ
យើងរៀបចំវេទិកាសាធារណៈ សិក្ខាសាលា កិច្ចប្រជុំជាប្រចាំ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ ការទទួលបានព័ត៌មាន និងសេរីភាពអ៊ីនធឺណិត។

យុទ្ធនាការ
CCIM ធ្វើយុទ្ធនាការតាមអនឡាញ និងក្រៅបណ្តាញ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពអ៊ីនធឺណិត។

កិច្ចការពារអ្នកសារព័ត៌មាន
CCIM ផ្តល់មេធាវី និងការប្រឹក្សាផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលប្រឈមមុខនឹងសកម្មភាពផ្លូវច្បាប់ ឬការគំរាមកំហែងផ្នែកច្បាប់សម្រាប់ការរាយការណ៍របស់ពួកគេ។ ប្រសិនបើលោកអ្នកត្រូវការការគាំទ្រ សូមទូរសព្ទមកលេខទូរស័ព្ទជំនួយរបស់យើងតាមលេខ ០៦០ ៥០៥០៥០។

ការត្រួតពិនិត្យឧប្បត្តិហេតុ
ការត្រួតពិនិត្យឧប្បត្តិហេតុ
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការពារអ្នកសារព័ត៌មាន CCIM ក៏តាមដាន និងកត់ត្រាឧប្បត្តិហេតុប្រឆាំងនឹងអ្នកសារព័ត៌មាននៅកម្ពុជាផងដែរ។ យើងចេញផ្សាយរបាយការណ៍សង្ខេបប្រចាំត្រីមាសស្តីពីការរកឃើញរបស់យើង ដែលជាផ្នែកមួយនៃការតស៊ូមតិរបស់យើងសម្រាប់ការការពារកាន់តែប្រសើរសម្រាប់អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហារសើប។










