អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

សេចក្តីសង្ខេបអំពីកម្មវិធី

កម្មវិធី​អ្នកសារព័ត៌មាន​ពលរដ្ឋ​របស់ CCIM មានគោលបំណងធ្វើឲ្យមានការចូលរួមពីសហគមន៍​ ជាពិសេសតាមបណ្ដាខេត្តនានា ដើម្បីរាយការណ៍ព័ត៌មានទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ឲ្យក្លាយជាការរួមចំណែកក្នុងការផ្តល់ដំណឹងដល់សាធារណជនអំពីអ្វីៗកំពុងកើតមានទូទាំងប្រទេស។ CCIM បានចូលរួមបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពលរដ្ឋតាំងពីឆ្នាំ ២០១៣ មក ហើយបច្ចុប្បន្ននេះ ក៏កំពុងពង្រីកបណ្តាញអ្នកសារព័ត៌មានពលរដ្ឋ ដើម្បីពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរាយការណ៍ព័ត៌មានផងដែរ។ អ្នកសារព័ត៌មានពលរដ្ឋមានតួនាទីសំខាន់ក្នុងការកត់ត្រា និងរាយការណ៍អំពីបញ្ហាសហគមន៍ទៅសាធារណជន ដែលជាញឹកញាប់មិនសូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗទេ។

នៅឆ្នាំ ២០២៣ CCIM បានចាប់ផ្តើមគម្រោងសាកល្បង «ប្រព័ន្ធផ្សព្វផ្សាយសហគមន៍» ដែលមានគោលបំណងផ្ដល់អំណាចដល់ប្រជាពលរដ្ឋឲ្យមានវេទិកាផ្ទាល់ខ្លួន ដើម្បីចែករំលែកព័ត៌មានពីសហគមន៍របស់ពួកគេ។ កម្មវិធីនេះផ្តោតលើការបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពលរដ្ឋឲ្យចេះគ្រប់គ្រង និងដំណើរការប្រព័ន្ធផ្សព្វផ្សាយក្នុងសហគមន៍របស់ខ្លួនផ្ទាល់។

គម្រោងសំខាន់ៗ

សកម្មភាពពាក់ព័ន្ធ