សេចក្តីសង្ខេបអំពីកម្មវិធី
កម្មវិធីអ្នកសារព័ត៌មានពលរដ្ឋរបស់ CCIM មានគោលបំណងធ្វើឲ្យមានការចូលរួមពីសហគមន៍ ជាពិសេសតាមបណ្ដាខេត្តនានា ដើម្បីរាយការណ៍ព័ត៌មានទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ឲ្យក្លាយជាការរួមចំណែកក្នុងការផ្តល់ដំណឹងដល់សាធារណជនអំពីអ្វីៗកំពុងកើតមានទូទាំងប្រទេស។ CCIM បានចូលរួមបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពលរដ្ឋតាំងពីឆ្នាំ ២០១៣ មក ហើយបច្ចុប្បន្ននេះ ក៏កំពុងពង្រីកបណ្តាញអ្នកសារព័ត៌មានពលរដ្ឋ ដើម្បីពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរាយការណ៍ព័ត៌មានផងដែរ។ អ្នកសារព័ត៌មានពលរដ្ឋមានតួនាទីសំខាន់ក្នុងការកត់ត្រា និងរាយការណ៍អំពីបញ្ហាសហគមន៍ទៅសាធារណជន ដែលជាញឹកញាប់មិនសូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗទេ។
នៅឆ្នាំ ២០២៣ CCIM បានចាប់ផ្តើមគម្រោងសាកល្បង «ប្រព័ន្ធផ្សព្វផ្សាយសហគមន៍» ដែលមានគោលបំណងផ្ដល់អំណាចដល់ប្រជាពលរដ្ឋឲ្យមានវេទិកាផ្ទាល់ខ្លួន ដើម្បីចែករំលែកព័ត៌មានពីសហគមន៍របស់ពួកគេ។ កម្មវិធីនេះផ្តោតលើការបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពលរដ្ឋឲ្យចេះគ្រប់គ្រង និងដំណើរការប្រព័ន្ធផ្សព្វផ្សាយក្នុងសហគមន៍របស់ខ្លួនផ្ទាល់។

គម្រោងសំខាន់ៗ

បណ្តាញពលរដ្ឋអ្នកសារព័ត៌មាន
CCIM បណ្ដុះបណ្ដាលពលរដ្ឋ សកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ធ្វើជាអ្នកសារព័ត៌មាន។ ចាប់តាំងពីឆ្នាំ២០១៣ មក ពលរដ្ឋជាង៤០០នាក់ បានចូលរួម ខណៈពលរដ្ឋជិត២០០នាក់ បានធ្វើការរាយការណ៍យ៉ាងសកម្ម។

ការកសាងសមត្ថភាពពលរដ្ឋ
អ្នកសារព័ត៌មាន
CCIM ផ្តល់នូវការបណ្តុះបណ្តាល ការណែនាំ ការបង្វឹក និងជំនួយសម្រាប់ការសរសេររឿងដែលជួយពង្រឹងសិទ្ធិអំណាចដល់អ្នកសារព័ត៌មានពលរដ្ឋ ដើម្បីទទួលបានទំនុកចិត្ត និងអនុវត្តជំនាញរាយការណ៍។

គំនិតផ្តួចផ្តើមប្រព័ន្ធផ្សព្វផ្សាយសហគមន៍
CCIM បណ្តុះបណ្តាលអ្នកសារព័ត៌មានពលរដ្ឋ
ផ្នែកប្រព័ន្ធផ្សព្វផ្សាយសហគមន៍ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្របខ័ណ្ឌច្បាប់។
នៅឆ្នាំ២០២៥ ក្រុមប្រព័ន្ធផ្សព្វផ្សាយខេត្តចំនួន១២ក្រុមកំពុង គ្រប់គ្រងគេហទំព័រហ្វេសប៊ុក។

កម្មវិធីការនិទានរឿងបែបទំនើប
CCIM បណ្តុះបណ្តាលអ្នកចូលរួមក្នុងការនិទានរឿងបែបទំនើប ការសរសេរស្គ្រីប ការថតរូប ការផលិតវីដេអូ និងសន្តិសុខឌីជីថល។ អតីតសិក្ខាកាមរបស់យើងបានបង្កើតរឿងរ៉ាវវីដេអូដែលមានផលជះលើបញ្ហាសហគមន៍ផងដែរ។








