
[English Below]
ការចេញផ្សាយរបាយការណ៍ស្តីពីបញ្ហាប្រឈមសារព័ត៌មានឯករាជ្យ ឆ្នាំ ២០២៤
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍ស្តីពីបញ្ហាប្រឈមរបស់សារព័ត៌មានឯករាជ្យសម្រាបឆ្នាំ២០២៤ ដែលជាការវាយតម្លៃប្រចាំឆ្នាំអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។
ការរកឃើញនៅក្នុងរបាយការណ៍នេះ ផ្អែកលើការស្ទង់មតិនៃអ្នកសារព័ត៌មានចំនួន១០០នាក់ ដោយផ្អែកលើការពិភាក្សាជាក្រុមនិងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននិងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ របាយការណ៍នេះបានរកឃើញថានៅក្នុងឆ្នាំ២០២៤ អ្នកសារព័ត៌មានឯករាជ្យបន្តប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការគំរាមកំហែងផ្នែកច្បាប់ វិបត្តិហិរញ្ញវត្ថុ និងហានិភ័យសុវត្ថិភាពផ្សេងៗក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន ខណៈពេលដែលពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានអនឡាញបានក្លាយជាតួអង្គសំខាន់ក្នុងការផ្តល់ព័ត៌មានទៅកាន់សាធារណៈជន។
របាយការណ៍នេះក៏បានកត់សម្គាល់ពីបញ្ហាប្រឈមនិងការរើសអើងផ្អែកលើយេនឌ័ររបស់អ្នកសារព័ត៌មានស្ត្រី មានដូចជា កង្វះចំនួនស្រ្តីក្នុងវិស័យសារព័ត៌មានក្នុងតួនាទីជាអ្នកសម្រេចចិត្ត និងស្រ្តីអ្នកសារព័ត៌មានដែលជាគំរូ។ របាយការណ៍ជាភាសាខ្មែរនឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។
របាយការណ៍ពេញ៖ Challenges for Independent Media Report 2024
Launching of the Report on the Challenges for Independent Media 2024
The Cambodian Center for Independent Media (CCIM) today launched the Challenges for Independent Media Report 2024, an annual assessment of the state of press freedom in Cambodia. Based on a survey of 100 journalists, focus group discussions, and interviews with media experts, the report highlights worsening legal, financial, and safety challenges faced by journalists.
The report found that in 2024 journalists continue to face ongoing harassment, legal threats, and institutional barriers to independent reporting while citizen- and online- journalists have become important actors in bringing news to the public.
The report also highlighted the challenges faced by women journalists in the media sector including the lack of women in leadership and role model of women journalists in the sector. The report in Khmer language will be available soon.
Full report: Challenges for Independent Media Report 2024
