តើអ្នកចង់ក្លាយជាអ្នកសារព័ត៌មានដែរឬទេ?

តើអ្នកចង់ក្លាយជាអ្នកសារព័ត៌មានដែរឬទេ? ចូលរួមក្នុងវគ្គបណ្តុះបណ្តាល “Newsroom Training Program” ដោយឥតគិតថ្លៃ។

តើវគ្គបណ្តុះបណ្តាល ” Newsroom Training Program” ជាអ្វី?

ជាវគ្គបណ្តុះបណ្តាលក្រៅម៉ោងរយៈពេលបួនខែផ្តោតលើការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ដែលរួមមាន ការបង្រៀនពីការសរសេរព័ត៌មាន បទយកការណ៍ ដោយអ្នកសារព័ត៌មានខ្មែរនិងបរទេស ការបណ្តុះបណ្តាលដោយផ្ទាល់និងការបង្ហាញពីប្រតិបត្តិការនៅក្នុងបន្ទប់ព័ត៌មានជាក់ស្តែង រួមទាំងការអនុវត្តផ្ទាល់លើការសរសេរនិងចេញផ្សាយព័ត៌មាន។

តើនរណាខ្លះអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ? យុវជនវ័យក្មេងដែលចង់ក្លាយជាអ្នកសារព័ត៌មាន។

វគ្គទីមួយនេះ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដល់ ១៣ ខែមករា ឆ្នាំ២០២៣

ផុតកំណត់ទទួលពាក្យ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ នេះហើយ!!​

សូមចូលទៅបំពេញពាក្យសុំចូលរៀនតាមតំណភ្ជាប់នេះ៖ https://bit.ly/3p5UePl

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
អាសយដ្ឋាន៖ ផ្ទះលេខ ១៤អា, ផ្លូវលេខ៣៩២, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ
អ៊ីម៉ែល: makchanden@ccimcambodia.org
លេខទូរសព្ទ៖ 078 222 478
www.ccimcambodia.org / Facebook / Twitter

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.