អបអរសាទរទិវាបរិស្ថានពិភពលោក

គោលបំណងចំបងនៃគម្រោង #CEEJA គឺជាការលើកកម្ពស់ និងផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលបានយុត្តិធម៌បរិស្ថានតាមរយៈការការពារព្រៃឈើ និងការអភិរក្សជីរៈចម្រុះ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការព័ត៌មានឯករាជ្យអំពីបរិស្ថាន ព្រៃឈើ ធនធានធម្មជាតិនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាដើម្បីភ្ជាប់ទំនាក់ទំនងប្រជាសហគមន៍មូលដ្ឋាន ជាមួយនឹងសាធារណជន ពួកយើងបង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយ តាមរយៈការផ្ដល់វគ្គបណ្តុះបណ្ដាលប្រជាសហគមន៍មូលដ្ឋាន នូវជំនាញរាយការណ៍ព័ត៌មានប្រកបដោយសន្តិភាព ដើម្បីឲ្យពួកគេក្លាយជាពលរដ្ឋអ្នកសារព័ត៌មាន។ពលរដ្ឋអ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើល និងរាយការណ៍ព័ត៌មានពិត ទាន់ហេតុការណ៍ដែលកំពុងកើតឡើងក្នុងសហគមន៍ដែលពួកគេរស់នៅទៅកាន់សាធារណជន។

តាមរយៈវីដេអូខាងក្រោមនេះនឹងបង្ហាញអ្នកអំពីសមាសភាព និងតួនាទីរបស់ពលរដ្ឋអ្នកសារព័ត៌មានក្នុងកិច្ចការពារបរិស្ថាន។***វីដេអូដែលបានផលិតឡើងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ម្ចាស់ជំនួយឡើយ***ផលិតដោយ ៖ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ Cambodian Center for Independent Media


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.